ព័ត៌មានជាតិ

សូមបង្កើនការប្រុងប្រយ័ត្ន៖ ទីតាំងជាច្រើន ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ រកឃើញពាក់ព័ន្ធអ្នកជំងឺកូវីដ១៩

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ទីតាំង ធានាគារ ផ្សារទំនើប ភោជនីយដ្ឋាន យានដ្ឋាន ហាងលក់សម្លៀកបំពាក់ មួយចំនួន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានរកឃើញពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩  បានបង្ហោះទីតាំង និងកាលបរិច្ឆេទ នៃការដែលអ្នកវិជ្ជមានជំងឺកូវីដ១៩បានទៅ ជាបន្តបន្ទាប់ដូចខាងក្រោម៖

១/ហាងលក់សម្លៀកបំពាក់ Swag Collection ដែលមានទីតាំងស្ថិតនៅក្នុងតំបន់បឹងកក់ នៃ Phnom Penh City Center សង្កាត់ស្រះចក ​ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩​​ គឹជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។

២/ ហាង ម៉្ញង់ណាំង​ហតដក សាខា​ទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩​​ គឹជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។

៣/ផ្សារទំនើប Aeon Maxvalu សាខា ខាលែនឌែល ម៉ល ដែលមានទីតាំងនៅក្នុងតំបន់បឹងកក់ (Phnom Penh City Center) សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង​ ១០៖៣០ ដល់ម៉ោង ១០៖៥០ អ្នកជំងឺកូវីដ១៩​​ បានចូលទិញនំចំណីនៅទីតាំងខាងលើនេះ។

៤/ក្រុមហ៊ុន THT (ប្ដូរលុយ វេរលុយ ង៉ូវ ឈៀ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​​៣៧Eo ផ្លូវលេខ ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩​​ ចំនួន ៥នាក់ គឹជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។

៥/ យានដ្ឋាន ឈីវ នេត្រ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ​១១ ​ផ្លូវលេខ​៦០៨ សង្កាត់​បឹងកក់២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩​​ គឹជាជាងជួសជួលរថយន្ត នៅទីតាំងខាងលើនេះ។
៦/ ធនាគារ អេស៊ីលីដា សាខាចំការដូង ដែលមានទីតាំងស្ថិតនៅ ​ផ្លូវលេខ ​២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩​​ គឺជាបុគ្កលិកផ្នែកបេឡា ធ្វើការនៅទីតាំងខាងលើនេះ។

៧/ ផ្សារទំនើប Aeon សាខាទី១ ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ ម៉ោង​ ១២៖០០ (ហាងលក់សម្លៀកបំពាក់ស្ថិតនៅជាន់ទី១ និងកន្លែងលក់នំខេក នៅជាន់ផ្ទាល់ដី)  នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង​ ១១៖៥០ ដល់ ១២៖១០ (ផ្សារទំនើបជាន់ផ្ទាល់ដីទិញបន្លែ និងកន្លែងលក់នំខេកជាន់ផ្ទាល់ដី) អ្នកជំងឺកូវីដ១៩​​ បានចូលទិញនំចំណីនៅទីតាំងខាងលើនេះ។

៨/ ហាងលក់ទំនិញ ហុងកុង សាខា សាលាបាក់ទូក​ ដែលមានទីតាងស្ថិតនៅផ្លូវលេខ១៥២ សង្កាត់វាលវង់ ខណ្ឌ៧មករា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ម៉ោង​ ១៦៖៥០ ដល់ម៉ោង ១៧៖៣០ អ្នកជំងឺកូវីដ១៩​​ បានចូលទិញសម្ភារៈនៅទីតាំងខាងលើនេះ។

៩/ ហាង​ Paris Baguette សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ នៅពេលរសៀល អ្នកជំងឺកូវីដ១៩​​ បានចូលទិញនំបុ័ង នៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយទីតាំង ខាងលើទាំងអស់ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

To Top