Covid-19

កូវីដ១៩៖ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងថ្មី ៧នាក់ និងជាសះស្បើយ៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៧ នាក់ និងមានករណី ជាសះស្បើយចំនួន ៤នាក់ ផងដែរ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១៥២នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១២៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៣ករណី និងបានព្យាបាលជាសះស្បើយចំនួន ៦៨ករណី កំពុងសម្រាកព្យាបាលចំនួន ៨២ករណី និងស្លាប់ចំនួន ២នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top