Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី ចំនួន១៨នាក់ ជាសះស្បើយ១៣នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន៩នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៩នាក់ និងមានករណីជាសះស្បើយចំនួន១៣នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៣២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៣៣២នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៩៧នាក់ ស្លាប់៣នាក់៕

To Top