កោះកុង៖ ប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ ទបានទទួលការចាក់វ៉ាកសាំង ការពារជំងឺកូវិដ១៩ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការទប់ស្កាត់កុំឲ្យមាន ការរីករាលដាលឆ្លងចូល ក្នុងសហគមន៍ក្នុងព្រឹត្តការណ៍២០កុម្ភៈ។
ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានរៀបចំឡើងនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១ មានចំនួន២ទីតាំង៖ ទីតាំងទី១ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។ ទីតាំងទី២ នៅភោជនីដ្ឋានសូ៑ នឹង ស្ថិតក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង។
លោកវេជ្ជបណ្ឌិត ទៅ មុឹង បានឲ្យដឹងថា ការបើកយុទ្ធនាការ ចាក់វ៉ាក់សាំការពារ ជំងឺកូវិដ១៩ ជូនប្រជាពលរដ្ឋពលរដ្ឋ ជាលើកដំបូងក្រោយ ពីបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការនិងកងកម្លាំង ប្រដាប់អាវុធដែលជាប្រឈប់ជាងគេមួយរយៈកន្លងមកហើយ។
នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២១នេះយើងមន្ទីរសុខាភិបាល ដោយអនុវត្តន៍ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹងនាំរបស់សម្តេចតេជោហ៑ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា អាជ្ញាធរខេត្តនិងមន្ត្រីសុខាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាលើកទី១។
លោកវេជ្ជបណ្ឌិតបានបន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩កុំឲ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍និងក្រុមគ្រួសារយើងមានទីតាំងចំនួន២កន្លែងនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តនិងភោជនីយដ្ឋានសូ នឹង ។
លោកបានបន្តថាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ទធ្វើឡើងរយៈពេល៣ថ្ងៃដោយគិតពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១នេះ ។
លោកបានបញ្ជាក់ថា ការចាក់ថ្នាំវ៉ាក់សាំងការពារកូវិដ១៩គឺក្រុមលោកគ្រូពេទ្យចាក់វ៉ាក់សាំងបានគ្រប់ៗគ្នាទាំងអស់ទាំងជនជាតិបទេសក៍ចាក់ជូនគាត់ដែរដោយមិនរើសអើងពូជសាស្រ្តឲ្យតែកាត់សម្គាល់នេះជាវិធានការដ៍ល្អរបស់រាជរដ្ឋាបាលដោយអនុវត្តន៍ការដោយមិនប្រកាន់ពូជសាសន៍ក្នុងការផ្តល់ថ្នាំវ៉ាក់សាំងការពារកូវិដ១៩។
លោកវេជ្ជបណ្ឌិតសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ទោះបីចាក់ថ្នាំវ៉ាក់សាំងការពារកូវិដ១៩រួចរាល់ហើយក៍ត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ ៣កុំឲ្យបានខ្ជាប់ខ្ជួនការពារប្រសើរជាងព្យាបាល៕