Covid-19

កូវីដ១៩៖ រកឃើញ អ្នកឆ្លងថ្មី៦៥៩នាក់ ជាសះស្បើយ៦២១ និងស្លាប់១៧នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងថ្មី ៦៥៩នាក់ទៀត និងមានករណីជាសះស្បើយ ៦២១នាក់ និងស្លាប់១៧នាក់។

ក្នុងនោះ ជាករណីឆ្លងសហគមន៍ ៦០៧ នាក់ និងជាអ្នកដំណើរពីបរទេស ៥២នាក់។

សូមបញ្ជាក់​ថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមាន អ្នកឆ្លងសរុប៤២,៧១១ នាក់ ជាសះស្បើយ៣៧,៤៨៩ នាក់ និងអ្នកស្លាប់៤៣១ នាក់៕

To Top