ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៨នាក់ថ្មី និងមានករណីជាសះស្បើយ ៩៤នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងសរុប ចំនួន១០៥៩នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ៦៧៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៧៤នាក់ ស្លាប់១១នាក់។





