ព័ត៌មានជាតិ

ប្រធានាធិបតីប៉ាគីស្ថាន រិះគន់លោកខាងលិចដែលមិនអើពើ នឹងប្រជាជននៅតំបន់កាស្មៀរ ដូចប្រជាជន មូស្លីមអ៊ុយហ្គ័រ នៅចិន

បរទេស៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសប៉ាគីស្ថានលោក Imran Khan គឺជាអ្នករិះគន់ខ្លាំងបំផុតចំពោះការ សម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងញូវដែលី ក្នុងការបង្រួបបង្រួមស្ថានភាព ពាក់កណ្តាលស្វ័យភាពរបស់តំបន់ ចាមមូ និង តំបន់កាស្មៀរ ដែលជាតំបន់មានជម្លោះ រវាងប្រទេសជិតខាងអាស៊ីខាងត្បូង។ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានស្នើឱ្យ រដ្ឋាភិបាលទីក្រុងញូវដេលី បញ្ច្រាសសេចក្តីសម្រេចចិត្តខែសីហាឆ្នាំ ២០១៩ ដើម្បីបន្តការសន្ទនាសន្តិភាពដែលជាប់គាំង រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ថា ស្ថានភាពកិច្ចការនៅ ចាមមូ ដែលគ្រប់គ្រងដោយឥណ្ឌា និងតំបន់ កាស្មៀរ គឺជាការព្រួយបារម្ភរបស់លោក ច្រើនជាងការធ្វើបាបម៉ូស្លីម អ៊ុយហ្គ័រ ដែលត្រូវបានគេរាយការណ៍ថា បានស្នាក់នៅក្នុងជំរុំដែលគេហៅថា ការអប់រំឡើងវិញនៅតំបន់ស្វយ័តស៊ីនជាំង នៃប្រទេសចិន។

នាយករដ្ឋមន្រ្តីប៉ាគីស្ថានបាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ Axios ថា «តើបញ្ហានេះកើតឡើងយ៉ាង ដូចម្តេចទៅនឹងបស្ចិមលោក។ ហេតុអ្វីបានជាប្រជាជននៅកាស្មៀរ មិនអើពើនឹងវា? វាមានភាពពាក់ព័ន្ធច្រើនជាងនេះ។ បើប្រៀបធៀបទៅនឹងអ្វីដែលកំពុងកើតឡើង ជាមួយជនជាតិមូស្លីម អ៊ុយហ្គ័រ គឺ ប្រជាជនកាស្មៀរ ១០០ ០០០ នាក់ត្រូវបានសម្លាប់។ មានកងទ័ពឥណ្ឌា ៨០០.០០០ នាក់…»។

លោក Imran Khan បន្តថា « តាមព្យញ្ជនៈ វាជាគុកបើកចំហនៅកាស្មៀរ។ ប្រជាជននៅតំបន់កាស្មៀរចំនួន ៩ លាននាក់ត្រូវបានគេដាក់នៅទីនោះ។ ហេតុអ្វីវាមិនមែនជាបញ្ហា? ខ្ញុំគិតថាវាជាការលាក់ពុត»៕

ប្រែសម្រួលៈ ណៃ តុលា

To Top