ព័ត៌មានជាតិ

កូវីដ១៩ ៖ អ្នកស្លាប់ថ្មី១៨នាក់ ឆ្លង៦៧៨នាក់ និងជា៧៦៣នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៧៨នាក់ទៀត ជាសះស្បើយចំនួន៧៦៣នាក់ និងស្លាប់១៨នាក់។

ក្នុងនោះមាន ករណីឆ្លងសហគមន៍៦២០នាក់ និងអ្នកដំណើរពីបរទេស៥៨នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន៤៤១២៤នាក់ អ្នកជាសះស្បើយចំនួន៣៨៧៦៦នាក់ និងស្លាប់ចំនួន៤៥៩នាក់៕

To Top