Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ៤នាក់ និងជាសះស្បើយ ១៣នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១៣នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ៦៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន ៣២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៤៥នាក់ និងស្លាប់ ៥នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top