ព័ត៌មានជាតិ

លោក​ ពេជ្រ​ស្រស់​ថាការប្រមាថរបស់សម​ រង្ស៊ី​ លើអង្គព្រះមហាក្សត្រគឺជា ការប្រមាថជាតិសាសន៍ខ្មែរ ទាំងមូល 

ភ្នំពេញ​:លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បានលើកឡើងថា​ការប្រមាថ របស់សមរង្ស៊ី លើអង្គព្រះមហាក្សត្រគឺជាការប្រមាថ”ជាតិសាសន៍ខ្មែរ”ទាំងមូល ហើយបានរំលោភបំបាននូវ ព្រះកិត្តិយស ព្រះមហាក្សត្រ
យ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបានទេ។
ប្រតិកម្ម​របស់​លោក​ ពេជ្រ​ស្រស់​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ សម​រង្ស៊ី​ នៅ​ថ្ងៃនេះ​បានសរសេរ​សំណេរ​ប្រមាថ​ព្រះមហាក្សត្រ​តាម​រយៈ​គេហទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​។

តាម​រយៈ​គេហទំព័រ​ហ្វេសប៊ុក​នៅ​រាត្រី​ថ្ងៃ​២២មិថុនា​នេះ​ លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បានសរសេរ​បញ្ជាក់​ថា​«លោក Sam Rainsy បាននឹងកំពុងដើរជាន់ដានឪពុករបស់លោក (សម សារី) ហើយក៏កំពុងធ្វើឲ្យខ្លួនលោកធ្លាក់ក្នុងជ្រោះអវិជ្ជាដែលពិបាកព្យាបាល ដោយលោក Sam Rainsy ក៏បានដឹងហើយថា ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាជំពូកទី2 មាត្រា៧ បានចែង ច្បាស់ណាស់ថា អង្គ ព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យ ប៉ុន្តែមិនកាន់អំណាចឡើយ ហើយព្រះអង្គមិនអាច
នរណារំលោភបំពានបានឡើយ ដូច្នេះការប្រមាថ របស់លោក Sam Rainsy លើអង្គព្រះមហាក្សត្រ គឺជាការប្រមាថ”ជាតិសាសន៍ខ្មែរ”ទាំងមូល ហើយ បានរំលោភបំបាននូវ ព្រះកិត្តិយស ព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបានទេ»។

លោក​ពេជ្រ​ស្រស់​បន្ត​ថា«ម្យ៉ាងវិញទៀតលោក Sam Rainsy មិនអាចជួយកែឈ្មោះឪពុកលោកឲ្យរួចផុតពីជនក្បត់ជាតិបានឡើយ ផ្ទុយទៅវិញលោក Sam Rainsy កំពុងតែបង្កើតពូជ ក្បត់ជាតិ ក្នុងវង្សត្រកូលរបស់លោកឲ្យ
ជាប់នៅក្នុងប្រវត្តិសាស្រ្តខ្មែរនៅគ្រប់ជំនាន់តែម្តង»៕

To Top