ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១១ ករណី និងជាសះស្បើយ០៣ នាក់ បន្ថែមទៀត នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២០០ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១៦៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣៥ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩០ នាក់ កំពុងសម្រាកព្យាបាលចំនួន ១០៨ នាក់ និងស្លាប់ចំនួន ០២នាក់។