ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់ មន្ដ្រីរាជធានី-ខេត្ត ត្រូវមានវិធានគ្រប់គ្រងទិន្ន័យឲ្យច្បាស់លាស់ ដើម្បីស្រួលរក ជនបរទេស ដែលពាក់ព័ន្ធបទល្មើសណាមួយ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំមន្រី្តរាជធានី-ខេត្ត ត្រូវមានវិធាន ការណ៍គ្រប់គ្រងទិន្នន័យឲ្យច្បាស់លាស់ ដើម្បីងាយស្រួលស្វែងរកជនបរទេសមានពាក់ព័ន្ធនឹងបទល្មើសណាមួយ ដែលកំពុងស្នាក់នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ អគ្គនាយកអន្តោប្រវេសន៍។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យដំណើរការ នៃការវិឌ្ឍន៍របស់ប្រព័ន (FPCS) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ប្រព័ន្ធនេះបានបន្តទៅមុខមួយជំហានហើយ និងមានអត្រាភាគរយៈ នៃការចុះឈ្នោះក្នុងប្រព័ន្ធ (FPCS) មានការកើនឡើងល្អប្រសើរគួរឲ្យកត់សម្គាល់។ ប៉ុន្តែវានៅមិនទាន់សមស្រប ទៅនឹងសំណូមពរ ដែលបានគ្រោងទុកនូវគោលការណ៍មួយចំនួននៅឡើយ។

នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីបញ្ហាមួយចំនួន ក្នុងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ស្នាក់នៅកម្ពុជា (FPCS) ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ក្នុងនោះ ក៏មានបញ្ហាមួយចំនួន ដូចជា ការស្នាក់នៅ អាស័យដ្ឋានមិនពិតប្រាកដ ការចុះឈ្នោះ លេខទូរស័ព្ទទំនាក់ទំនង និងបញ្ហាមួយចំនួនទៀត។

ផ្ទាំងពាណិជ្ជកម្ម

នាយឧត្តមសេនីយ៍ បានថ្លែងថា «ឲ្យក្រុមការងារ ជាពិសេសមន្រី្តក្នុងរាជធានី និងតាមបណ្ដាខេត្តដែលពាក់ព័ន្ធ ត្រូវមានវិធានការណ៍គ្រប់គ្រងទិន្នន័យ ឲ្យបានល្អត្រឹមត្រូវ ច្បាស់លាស់ ងាយស្រួលក្នុងស្វែងរក និងមានប្រសិទ្ធភាព ជាពិសេសនៅពេលជនបរទេស ដែលមានពាក់ព័ន្ធនឹងបទល្មើសណាមួយ ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា»។

អគ្គនាយកអន្តោប្រវេសន៍ បានកោតសរសើរដល់មន្រីពាក់ព័ន្ធក្នុងការបង្កើតប្រព័ន្ធ (FPCS) ដែលបានបញ្ចេញទាំងគំនិត បច្ចេកវិទ្យា និងជួយជុំរុញឲ្យមន្រ្តីទាំងអស់ បន្តខិតខំបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការណ៍នេះ ក្នុងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព លើជនបរទេសអន្តោប្រវេសន៍ ដែលរស់នៅកម្ពុជា៕

To Top