Covid-19

រកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន ៨នាក់បន្ថែមទៀត នៅក្រុងបានលុង

ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨នាក់បន្ថែមទៀត នៅក្រុងបានលុង ដែលជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។

រដ្ឋបាលខេត្តក៏បានបញ្ជាក់ផងដែរថា អ្នកវិជ្ជមានទាំង ៨នាក់ខាងលើ គឺស្ថិតនៅក្នុងចំណោម អ្នកពាក់ព័ន្ធចំនួន ១៧០នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តរតនគិរី មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៩៥នាក់។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top