ភ្នំពេញ៖ ក្រុមគ្រួសារជនរងគ្រោះ នៃករណីឃាតកម្ម កាលពី ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុចមុខហាងលក់ទូរសព្ទ័ ពន្លកថ្មី ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ អំពាវនាវឲ្យសមត្ថកិច្ចជំរុញ ការស្វែងរក ជនល្មើស យ៉ាងសកម្មផង។
ក្រុមគ្រួសារជនរងគ្រោះ បានឱ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ថា គិតមកដល់ទីនេះ រយៈពេលជាង៣ខែហើយ មិនទាន់ មានដំណឹង ពីការវែកជនដៃដល់ នៅឡើយទេ ដែលធ្វើឲ្យ យើងខ្ញុំ ជាក្រុមគ្រួសារ ជនរងគ្រោះដល់ សមត្ថកិច្ច និងថ្នាក់ដឹកជួយរក យុត្តធម៌ជនរងគ្រោះផង។
ប្រភពដដែល ឱ្យដឹងថាដោយយោងទៅលើឃ្លីបវីដេអូ ដែលបានផ្សព្វផ្សាយ ក្នុងបណ្តាញសង្គម សមត្ថកិច្ច បានក្តាប់បានមុខសញ្ញាបណ្តើរៗហើយ ក្នុងនោះឃើញថាមា នតែជនល្មើសដៃដល់ម្នាក់គត់ ដែលឃោរឃៅ មិនអាចលើកលែងបាន រីឯបក្ខពួកផ្សេងទៀត មានការពាក់ព័ន្ធស្រាល ហើយម្ចាស់កំាំភ្លើង ក៏ឃើញថាមិនបានចូលរួម វាយតប់ជាមួយគេ និងបានព្យាយាមរារាំង ជនដៃដល់ មកទាញដណ្តើមកាំភ្លើងផងដែរ។ ដូច្នេះដើម្បីជៀសវាង ការផ្តន្ទាទោសធ្ងន់ធ្ងរ សមត្ថកិច្ចសូមអំពាវនាវជាលើកចុងក្រោយ ចំពោះអ្នកដែល បានចូលរួមធ្វើសកម្មភាព ជាមួយជនដៃដល់ សូមចេញមុខសារភាព នោះនឹងទទួលបានការ សម្រាលទោសពីច្បាប់៕