Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី ចំនួន២៥នាក់ និង​ជាសះស្បើយ១៣នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៥នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍​ ២០កុម្ភៈ ចំនួន១២នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន១៣នាក់ និងមានករណីជាសះស្បើយចំនួន១៣នាក់ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៣៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤២៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣០១នាក់ ស្លាប់៦នាក់។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top