ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា រៀនតាមប្រព័ន្ធអនឡាញ ជាការកែប្រែឥរិយាបទថ្មីមួយក្នុងការរៀនប្រើប្រាស់បច្ចេកវិទ្យា ហើយសិស្សានុសិស្សត្រូវប្ដេជ្ញាសិក្សារៀនសូត្រទាំងអស់គ្នា ។
ក្នុងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការវីដេអូ ស្តីពីការបង្រៀនពីចម្ងាយ និងការដាក់ឲ្យប្រើប្រាស់ កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា «ដោយសារការរីករាលដាលជំងឺកូវីដ-១៩ មិនថានៅប្រទេសយើងទេ តែវាជាបញ្ហាសកល ដូចនេះការរៀនតាមប្រព័ន្ធអនឡាញជាកែប្រែឥរិយាបទថ្មីមួយ ក្នុងការរៀនប្រើប្រាស់បច្ចេកវិទ្យា ជាមួយគ្នានេះដែរ អ្នកសិក្សាក៏ត្រូវតែមានកាប្តេជ្ញាចិត្ត សម្រាប់ការរៀនសូត្រពេញមួយជីវិតសម្រាប់មន្រ្តីអប់រំ មិនថា តែការអប់រំក្រៅប្រព័ន្ធនោះទេ»។
លោករដ្ឋមន្រ្តី ក៏បានជំរុញឲ្យរៀបចំមជ្ឈមណ្ឌល និម្មិតសិក្សាពេញមួយជីវិត ដែលអាចឲ្យសិស្សក្រៅសាលា និងក្នុងសាលាអាចសិក្សាបាន និងបន្ថែមមុខវិជ្ជាមួយចំនួនទាក់ទង និងបំណិនអាជីពរៀនដោយខ្លួនឯងលើបណ្តាញ៕