ព័ត៌មានជាតិ

ពលរដ្ឋ និងនិស្សិតខ្មែរជាង ៧០នាក់ ដែលជាប់គាំងនៅឥណ្ឌា ត្រឡប់មកដល់ មាតុប្រទេសវិញហើយ

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសម្របសម្រួល ជាមួយអាជ្ញាធរឥណ្ឌា ដើម្បីឲ្យពលរដ្ឋ និងនិស្សិតខ្មែរ ចំនួន ៧៦នាក់ ដែលជាប់គាំង នៅប្រទេសឥណ្ឌា បានវិលត្រឡប់មកកាន់ មាតុប្រទេសវិញ ។

តាមរយៈសេចក្ដីជូនដំណឹង កាលពីពេលថ្មីៗនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួង ការបរទេសខ្មែរ បានបញ្ជាក់ថា ពលរដ្ឋ និងនិស្សិតទាំង ៧៦នាក់នេះ បានធ្វើដំណើរមកដល់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរពិសេស អាកាសចរណ៍ឥណ្ឌាលេខ AI 1304 នៅរសៀលថ្ងៃទី២៥ មិថុនានេះ ។

សូមបញ្ជាក់ថា ចាប់តាំងពីការរីករាលដាលជំងឺកូវីដ១៩ នៅឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំឥណ្ឌា បានយកចិត្ត ទុកដាក់ ធ្វើការសម្របសម្រួលប្រគេន និងជូនព្រះសង្ឃ ពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន ស្រ៊ីលង្កា និងបង់ក្លាដេសចំនួន ២១៧អង្គ/នាក់ ៕

To Top