ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៦នាក់បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ចំនួន១៤នាក់ និងជាពលករមកពីប្រទេសថៃចំនួន១២នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៧៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៣៤៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤០៣នាក់ និងស្លាប់៨នាក់៕


