ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៨នាក់ថ្មី និងមានករណីជាសះស្បើយ២នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តក្រចេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥នាក់ និងកំពុងសម្រាកព្យាបាល៣៩នាក់ ស្លាប់ម្នាក់។