Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងថ្មី២៨នាក់ និងជាសះស្បើយម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវីជ្ជមាន ជំងឺកូវីដ-១៩ ចំនួន២៨នាក់បន្ថែមទៀត ក្នុងនោះ ២ករណីជាករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភ: និង២៦ករណី ជាករណីនាំចូលពីប្រទេសថៃ និងមានករណីជាសះស្បើយចំនួន០១នាក់ ។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្ដរមានជ័យមានអ្នកជំងឺកូវីត-១៩ចំនួន ៣៣៣នាក់ បានព្យាបាលជាសះស្បើយចំនួន៩២ នាក់ កំពុងសម្រាកព្យាបាលចំនួន ២៣៩នាក់ និង មានអ្នកស្លាប់ចំនួន ០២នាក់។

To Top