Covid-19

កូវីដ១៩! រកឃើញអ្នកឆ្លងថ្មី ៨៣៩នាក់ ជាសះស្បើយ៧១៨នាក់ និងស្លាប់១៧នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៨៣៩នាក់ បន្ថែមទៀត ខណៈមានករណីជាសះស្បើយ ៧១៨នាក់ និងស្លាប់១៧ នាក់។

ក្នុងនោះ ជាករណីឆ្លងសហគមន៍ ៧៦៣ នាក់ និងជាអ្នកដំណើរពីបរទេស ៧៦ នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន៤៧,៦៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤២,១៥៧ នាក់ និងអ្នកស្លាប់ ៥៤០ នាក់៕

To Top