ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៦នាក់បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ចំនួន៣៣នាក់ និងជាពលករមកពីប្រទេសថៃចំនួន៦នាក់ និងមានករណីជាសះស្បើយ១៥នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៨២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៣៦៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៤៧នាក់ និងស្លាប់៨នាក់៕