ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣១នាក់បន្ថែមទៀត ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៣នាក់ និងកំពុងសម្រាកព្យាបាល ១៧៦នាក់។




