Covid-19

ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤២នាក់បន្ថែមទៀត

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៤២នាក់ បន្ថែមទៀត
តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ។

ក្នុងនោះរួមមាន៖

១- ក្រុងព្រៃវែងចំនួន ១នាក់
២- ស្រុកស្វាយអន្ទរចំនួន ២០នាក់
៣-ស្រុកពាមរក៍ចំនួន ៤នាក់
៤- ស្រុកស៊ីធរកណ្តាលចំនួន ៤នាក់
៥- ស្រុកបាភ្នំចំនួន ៣នាក់
៦- ស្រុកមេសាងចំនួន ៣នាក់
៧- ស្រុកព្រះសេ្តចចំនួន ២នាក់
៨- ស្រុកកញ្ច្រៀចចំនួន ២នាក់
៩- ស្រុកពារាំងចំនួន ១នាក់
១០-ស្រុកពោធិ៍រៀងចំនួន ១នាក់
១១-ស្រុកកំចាយមារចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤២នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,៤៤៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៩៧១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤៥០នាក់ ស្លាប់២២នាក់៕

To Top