ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង សូមសម្តែងនូវការសោកស្តាយអំពីមរណៈភាពដោយសារកូវីដ-១៩ ចំនួន ៣នាក់។ ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ ពីហានិភ័យ ដ៏កាចសាហាវ ដល់អាយុជីវិតបងប្អូន ប្រជាពលរដ្ឋ ខេត្តស្វាយរៀង ក៏ដូចមនុស្សទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។
រដ្ឋបាលខេត្ត សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ ដែលបានបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩។
សូមបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត ៣កុំ និង ៣ការពារ។
សូមបញ្ជាក់ថាខេត្តស្វាយរៀងមានអ្នកឆ្លងកូវីដ១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សរុបចំនួន ២០៧៣ នាក់ស្រី ១១៩៦ករណី ជាសះស្បើយចំនួន១២៩២នាក់ ស្រី៧៤៥នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន៧៥៩នាក់ ស្រី៤៤០នាក់និងករណីស្លាប់ចំនួន២១នាក់ ស្រី១១នាក់ នេះបើត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ៕



