ព័ត៌មានជាតិ

ចិន អបអរសាទរ យ៉ាងកក់ក្ដៅ ខួបអនុស្សាវរីយ៍ លើកទី៧០ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា

ភ្នំពេញ៖ស្ថានទូតចិនប្រចាំកម្ពុជា បានអបអរសាទរយ៉ាងកក់ក្តៅ ចំពោះខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា។ នេះបបើយោងតាម គេហទំព័រហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា ។

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ ៧០ ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវ លំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់ គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋខ្មែរ គ្រប់ពេលវេលា ៕

To Top