ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ តាមរយៈ Zoom ក្រោមប្រធានបទ «ការអំពាវនាវដល់ការ ចាត់វិធានការ ដើម្បីវ៉ាក់សាំងពិភពលោក» ដើម្បីទាមទារឲ្យមានការបង្កើន កិច្ចសហប្រតិបត្តិការ ជាអន្តរជាតិបង្កើនការផលិតវ៉ាក់សាំងឲ្យបានច្រើនទូទាំងពិភពលោក ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ព្រឹត្តិការណ៍នេះ នឹងបង្ហាញពីអ្នកជំនាញ សុខភាពសាធារណៈ និងសកម្មជនដែលអំពាវនាវឲ្យមានការទទួលបានការចាក់វ៉ាក់សាំងជាសកលកាន់តែលឿន និងទូទាំងពិភពលោក ព្រមទាំងជំរុញ ឲ្យមេដឹកនាំពិភពលោកមានការ សម្រេចចិត្តគិតគូរពីជីវិតមនុស្ស ជាចំបងនិងជំរុញឲ្យបង្កើនការផលិតកម្ម វ៉ាក់សាំងដោយក្រុមហ៊ុន នៅក្នុងប្រទេសជាច្រើន ទូទាំងពិភពលោក។
ស្វែងរកការគាំទ្រមានគោលបំណង នាំឲ្យមានការយល់ដឹងអំពីភាព មិនស្មើគ្នានៅក្នុងការផលិត វ៉ាក់សាំងនៅអាស៊ី និងទូទាំងពិភពលោក និងព្រមានពីគ្រោះថ្នាក់ នៃជាតិ និយមប៉ាតង់និង ការប្រកាន់កម្មសិទ្ធបញ្ញា ក្នុងការផលិតវ៉ាក់សាំង ។ សន្និសីទសារព័ត៌មាន AHF កម្ពុជា ជាគំនិតផ្តួចផ្តើម នៃយុទ្ធនាការ ‘VOW’ គឺជាយុទ្ធនាការ និងសកម្មភាពតស៊ូមតិជាច្រើន នៅក្នុងបណ្តាប្រទេស ក្នុងតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងអាមេរិក។
សូមរំលឹកថា សន្និសីទសារព័ត៌មានរបស់ AHF កម្ពុជានេះ នឹងមានការចូលរួមពីវាគ្មិនសំខាន់ ដូចជា ៖ លោកស្រី វេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងប្រចាំប្រទេសអង្គការ មូលនិធិថែទាំសុខភាពអ្នកជំងឺ អេដស៍កម្ពុជា និងចែករំលែកពីគោល បំណងយុទ្ធនាការ និងសកម្មភាពការអំពាវនាវ ដល់សហគមន៍ ពិភពលោក ,លោក ទឹម វរ៉ា តំណាងអង្គការសង្គមស៊ីវិល និងចែករំលែកពីការកិច្ចខិត ខំប្រឹងប្រែងទទួលបាន ការចាក់ វ៉ាក់សាំងទាំងអស់គ្នា ជាប្រយោជន៍ឯកជន និង សាធារណៈ ,លោក ស៊ន សុទ្ធារិទ្ធ ប្រធានបណ្តាញអ្នករស់ជាមួយ មេរោគអេដស៍ប្រចាំ ប្រទេសកម្ពុជា និងចែករំលែកពីយុទ្ធនាការ និងសកម្មភាពមេរៀន ដែលបានរៀនពីជំងឺអេដស៍ និងការទទួលបានការចាក់ វ៉ាក់សាំងទាំងអស់គ្នា ,កញ្ញា វី ឌីណែត អ្នកចំរៀងនិងតារាសម្តែង និងចែករំលែកបទពិសោធន៍ក្នុង នាមជាអ្នកធ្លាប់ឆ្លង មេរោគកូវីដ១៩ និងមេរៀនជូចត់ដែលបាត់បង់ ម្តាយជាទីស្រលាញ់ ,លោកវេជ្ជ ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី និងបូកសរុបពីសន្និសីទ និងអំពាវនាវជាសកល។
អង្គការមូលនិធិ ថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) កម្ពុជា ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំ ជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការកំពុង ផ្តល់ការថែទាំ បែបវេជ្ជសាស្ត្រ និង សេវាកម្មដល់មនុស្សជាង១លាន ៥សែននាក់ នៅក្នុង៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត ៕