ព័ត៌មានជាតិ

នៅសល់៤ថ្ងៃទៀត សម្តេចតេជោ នឹងបញ្ចប់ធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ ក្នុងឱកាសចូលរួមកិច្ចពិភាក្សាតុមូល ជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយនៃបណ្តាប្រទេសអាស៊ាន-រុស្ស៊ីនារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា សម្តេចកំពុងជាប់ធ្វើចត្តាឡីស័ក ខណៈធ្វើចត្តាឡីស័ក១០ថ្ងៃមកហើយ ។

សម្តេចបន្តថា នៅសល់៤ថ្ងៃទៀតនឹងបញ្ចប់ធ្វើចត្តាឡីស័ក ហើយសម្តេចនឹងធ្វើតេស្តម្តងទៀត។

សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា ក្នុងពេលកំពុងចូលរួមកិច្ចសន្ទនាតាមវិដេអូនេះ គ្មានមន្រ្តីអមសម្តេចឡើយ គឺមានតែអ្នកថតតែប៉ុណ្ណោះ ។ សម្តេចថា សូម្បីអ្នកថតរូប និងវិដេអូសុទ្ធតែពាក់ឧបករណ៍ការពារខ្លួន។
ជាមួយគ្នានេះ សម្តេចក៏បានលើកឡើងពីលោក មេនី ប៉ាក់គីអ៊ាវដែលបានចូលរួមប្រជុំនេះផងដែរ៕

To Top