ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤១ នាក់បន្ថែមទៀត និងមានករណីជាសះស្បើយម្នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ៨៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤០៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤៧៥នាក់ និងស្លាប់៨នាក់៕