ភ្នំពេញ៖ រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណីបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦៥នាក់ និងជាសះស្បើយ ៥៥នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយផ្ទាល់ត្រូវរួសរាន់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក ។ ដោយឡែក អនកប៉ះប្រយោល ជាមួយអ្នកជំងឺកូវីដទាំង ៦៥នាក់ ក៏ត្រូវធ្វើចត្តាឡីស័ក តាមផ្ទះ ឲ្យបានត្រឹមត្រូវផងដែរ ។



