ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់ គណបក្សកែទម្រង់កម្ពុជា ដែលកំពុង ធ្វើសកម្មភាពនយោបាយ បំពានច្បាប់

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានធ្វើការរំលឹកដល់លោក ទិន ស ជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជាថា គណបក្សនេះ ពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅ ក្រសួងមហាផ្ទៃជាផ្លូវការ នៅឡើយ។

តាមលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា « ក្នុងរយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា គណបក្សកំពុង ធ្វើសកម្មភាព នយោបាយនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ដែលសកម្មភាពទាំងនេះ គឺជា ការអនុវត្តបំពាន ទៅនឹងបញ្ញត្តិមាត្រា៩ និងបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ»។

ក្រសួង បន្ដថា ដូច្នេះ គណបក្សកែទម្រង់កម្ពុជា ត្រូវបញ្ឈប់នូវរាល់សកម្មភាព នយោបាយ នៅតាមមូលដ្ឋាន រហូត ដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ស្របតាមស្មារតី នៃលិខិត របស់ក្រសួងមហាផ្ទៃ ដូចបានចុះក្នុងយោងខាងលើ៕

To Top