ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចាប់ពីថ្ងៃ១ ខែកក្កដា ឆ្នាំ២០២១នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល បើកបររថយន្តធុនធ្ងន់ និងប្រឡងយកបណ្ណបើកបរជនបរទេស ក្នុងទីតាំងខណ្ឌឬស្សីកែវ បណ្តោយផ្លូវជាតិលេខ៥ ផ្អាករយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥០,៣៨៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៤៤,១៤៣នាក់ និងស្លាប់ ចំនួន៦០២នាក់៕