ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា មានអ្នកខ្លះរិះគន់កម្ពុជាធ្វើច្បាប់ដាក់ពិន័យពលរដ្ឋល្មើសវិធានការណ៍សុខាភិបាលក្នុងពេលជួបវិបត្តិកូវីដ១៩ ប៉ុន្តែសម្តេចថា សម្តេចមិនខ្វល់ទេ ព្រោះអ្វីដែលសម្តេចធ្វើដើម្បីការពារពលរដ្ឋតែប៉ុណ្ណោះ។
សម្តេចបន្តថា អ្នកណាល្មើសនឹងវិន័យសុខាភិបាលគួរតែចាត់វិធានការណ៍តាមច្បាប់ទៅ ព្រោះគុកនៅព្រៃស មាន ។
សម្តេចតេជោបញ្ជាក់ថា “អ្នកណានិយាយអីនិយាយទៅ ធ្វើច្បាប់ការពារប្រជាជន មកថាឲ្យឯង។ និយាយអីនិយាយទៅ ខ្ញុំធ្វើច្បាប់ឲ្យពលរដ្ឋរស់ ។ ប្រទេសអ្នកឯងរឿងរបស់អ្នកឯង ប្រទេសខ្ញុំជារបស់ខ្ញុំ” ៕
