ព័ត៌មានជាតិ

អាជ្ញាធរខេត្តត្បូងឃ្មុំ បន្តរកឃើញ អ្នកឆ្លងកូវីដថ្មី ១០៥នាក់ និងជាសះស្បើយ ៣នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសពីការ រកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ថ្មី ចំនួន ១០៥នាក់ និងជាសះស្បើយចំនួន ៣នាក់ ក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវ ដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នក ដទៃដាច់ខាត។

ក្នុងករណីចេញ រោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ ទៅពិនិត្យសុខភាពនៅ តាមមន្ទីរ ពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិត កន្លែងដែល ស្នាក់នៅ និងរាយ ការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ ឬទំនាក់ទំនង តាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898 ៕

To Top