ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងកូវីដថ្មី ៦៣នាក់ទៀត និងជាសះស្បើយ ៣៨នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៣នាក់ និងជាសះស្បើយ ៣៨នាក់ ។

រដ្ឋបាលខេត្ត បានអំពាវនាវ ដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ ទៅពិនិត្យសុខភាពនៅ តាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែល ស្នាក់នៅ និងរាយ ការណ៍ ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៧២៤ ០៤២ / ០១២ ៩៤៨ ៧៧៩ ៕

To Top