ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៣៣នាក់ថ្មី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១,៦៥២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩៨៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៦៨២នាក់ ស្លាប់១៧នាក់៕





