ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នោថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមាន កូវីដ-១៩ ចំនួន៤៣នាក់ ក្នុងនោះក្រុងកំពង់ចាម ៤នាក់, ស្រុកបាធាយ ៩នាក់, ស្រុកជើងព្រៃ ១០នាក់, ស្រុកព្រៃឈរ ៦នាក់, ស្រុកស្រីសន្ធរ ១នាក់, ស្រុកកំពង់សៀម ៣នាក់, ស្រុកកងមាស ៦នាក់ មកពីខេត្តកំពង់ធំ ២នាក់ និងខេត្តត្បូងឃ្មុំ ២នាក់ និងមានករណីស្លាប់ ចំនួន២នាក់ ផងដែរ ។