ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២១នាក់ ខណៈអ្នកជាសះស្បើយចំនួន ៣០នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤៦៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៩៤នាក់ ស្លាប់១១នាក់៕