Covid-19

រកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៨នាក់ថ្មី នៅខេត្តព្រៃវែង

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន១០។

ក្នុងនោះរួមមាន៖
១- ស្រុកពាមរក៍ ចំនួន ៧នាក់
២- ស្រុកពារាំង ចំនួន ៦នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ៥នាក់
៤- ស្រុកមេសាង ចំនួន ៥នាក់
៥- ស្រុកកំពង់ត្របែក ចំនួន ៤នាក់
៦- ស្រុកពោធិ៍រៀង ចំនួន ៣នាក់
៧- ស្រុកពាមជរ ចំនួន ៣នាក់
៨- ស្រុកបាភ្នំ ចំនួន ២នាក់
៩- ស្រុកកញ្ច្រៀច ចំនួន ២នាក់
១០-ស្រុកស៊ីធរកណ្ដាល ចំនួន ១នាក់

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១ ៦៨៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១ ១១៥នាក់ និងកំពុងសម្រាកព្យាបាល ៥៤៩នាក់ ស្លាប់២៤នាក់។

To Top