ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២ កក្កដា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣៦នាក់ ខណៈបន្តរកឃើញអ្នកឆ្លងថ្មី ចំនួន ៩៤៨នាក់ទៀត និងជាសះស្បើយ ៦១៥នាក់ ។
ក្រសួងបន្តថា ក្នុងចំណោមអ្នកឆ្លងកូវីដទាំង ៩៤៨នាក់ មានអ្នកឆ្លងសហគមន៍ ៩០៤នាក់ និងអ្នកដំណើរមកពីបរទេស ៤៤នាក់ ។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៥៣.២៩៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៤៦.១២៣នាក់ និងអ្នកស្លាប់ ៦៩៦នាក់ ៕