បរទេស៖ បុរសខ្លាំង របស់ប្រទេសបេឡារុស្សលោក Alexander Lukashenko កាលពីថ្ងៃសុក្របានអះអាងថា អាជ្ញាធរបានលាតត្រដាង “កោសិកាភេរវកម្ម” ដែលគាត់បានចោទប្រកាន់ថា មានជាប់ទាក់ទងនឹងប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក អ៊ុយក្រែននិងប្រទេសដទៃទៀត។
យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រតិកម្មថ្មីនេះ បានកើតឡើងបន្ទាប់ពីលោកខាងលិច បានផ្តោតលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចបេឡារុស្ស ដែលកំពុងមានការលំបាកជាមួយនឹងការដាក់ទណ្ឌកម្មដើម្បីដាក់ទណ្ឌកម្មទៅលើរបបលោក Lukashenko ចំពោះការបង្ក្រាបទៅលើអ្នកប្រឆាំង និងការស្ទាក់ចាប់យន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair កាលពីខែឧសភា។
លោក Lukashenko បានប្រកាសនៅក្នុងពិធីប្រារព្ធខួបឯករាជ្យភាពរយៈពេល ៣០ ឆ្នាំនៅប្រទេសបេឡារុស្ស ពីសហភាពសូវៀតថា «កោសិកាភេរវកម្មសព្វថ្ងៃត្រូវបានលាតត្រដាងដែលហៅថា អង្គភាពការពារខ្លួន។
លោក Lukashenko បាននិយាយនៅក្នុងសុន្ទរកថា ដែលចេញផ្សាយដោយការិយាល័យរបស់គាត់ថា «គោលដៅនៃកោសិកាទាំងនេះ គឺការផ្លាស់ប្តូររបបដោយបង្ខំនៅថ្ងៃទី X។ ពួកគេខ្លួនឯងមិនដឹងថាថ្ងៃណា X មកដល់ទេ។ វាចាំបាច់ក្នុងការនាំប្រជាជនរបស់យើងទៅរកវា” ៕ ប្រែសម្រួលៈ ណៃ តុលា