ព័ត៌មានជាតិ

បុរសខ្លាំងបេឡារុស លោក Alexander Lukashenko អះអាងថា កោសិកាភេរវករ ដែលមានទំនាក់ទំនង ជាមួយលោកខាងលិចបានលាតត្រដាង នៅក្នុងប្រទេសបេឡារុស

បរទេស៖ បុរសខ្លាំង របស់ប្រទេសបេឡារុស្សលោក Alexander Lukashenko កាលពីថ្ងៃសុក្របានអះអាងថា អាជ្ញាធរបានលាតត្រដាង “កោសិកាភេរវកម្ម” ដែលគាត់បានចោទប្រកាន់ថា មានជាប់ទាក់ទងនឹងប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក អ៊ុយក្រែននិងប្រទេសដទៃទៀត។

យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រតិកម្មថ្មីនេះ បានកើតឡើងបន្ទាប់ពីលោកខាងលិច បានផ្តោតលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចបេឡារុស្ស ដែលកំពុងមានការលំបាកជាមួយនឹងការដាក់ទណ្ឌកម្មដើម្បីដាក់ទណ្ឌកម្មទៅលើរបបលោក Lukashenko ចំពោះការបង្ក្រាបទៅលើអ្នកប្រឆាំង និងការស្ទាក់ចាប់យន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair កាលពីខែឧសភា។

លោក Lukashenko បានប្រកាសនៅក្នុងពិធីប្រារព្ធខួបឯករាជ្យភាពរយៈពេល ៣០ ឆ្នាំនៅប្រទេសបេឡារុស្ស ពីសហភាពសូវៀតថា «កោសិកាភេរវកម្មសព្វថ្ងៃត្រូវបានលាតត្រដាងដែលហៅថា អង្គភាពការពារខ្លួន។

លោក Lukashenko បាននិយាយនៅក្នុងសុន្ទរកថា ដែលចេញផ្សាយដោយការិយាល័យរបស់គាត់ថា «គោលដៅនៃកោសិកាទាំងនេះ គឺការផ្លាស់ប្តូររបបដោយបង្ខំនៅថ្ងៃទី X។ ពួកគេខ្លួនឯងមិនដឹងថាថ្ងៃណា X មកដល់ទេ។ វាចាំបាច់ក្នុងការនាំប្រជាជនរបស់យើងទៅរកវា” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top