ព័ត៌មានជាតិ

បុរី ណាឌី របស់ក្រុមហ៊ុន GCC ក្នុងសង្កាត់ជ្រោយចង្វារ បើកសម្ពោធការដ្ឋាន សាងសង់ គម្រោងរបស់ខ្លួន

ភ្នំពេញ ៖ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន GCC គ្រុប បានប្រារព្ធពិធីបុកគ្រឹះ ដើម្បីចាប់ផ្ដើមការ សាងសង់ គម្រោង បុរី ណាឌី។ ពិធីសម្ពោធការដ្ឋាន សាងសង់គម្រោង បុរី ណាឌី ប្រព្រឹត្តទៅនៅការដ្ឋាន សាងសង់ បុរី ណាឌី និងការិយាល័យលក់ បុរី ណាឌី។

ក្នុងពិធីសម្ពោធការដ្ឋាន សាងសង់គម្រោង បុរី ណាឌី លោក Alex Yu Ka Ki នាយកក្រុមហ៊ុន GCC បានថ្លែងថា «ចាប់តាំងពីការបង្កើតក្រុមហ៊ុន GCC នៅក្នុងឆ្នាំ២០១៥ មក ក្រុមហ៊ុនបានបង្កើត អាជីវកម្មផ្សេងៗជាច្រើន នៅទូទាំងអាស៊ីអាគ្នេយ៍ ។ ជាការពិតណាស់ GCC គ្រុប មានប្រភពដើមមកពី ហុងកុង ក្នុងរយៈពេលជាច្រើន ឆ្នាំកន្លងមកនេះ GCC មានការលូតលាស់យ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នយើង គឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិ ដែលមានកេរ្ដ៍ឈ្មោះល្បីល្បាញ និងមានមូលដ្ឋាន ដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា»។

លោក បន្ដថា GCC មានបទពិសោធន៍ យ៉ាងទូលំទូលាយ នៅក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ បច្ចេកវិទ្យាព័ត៌មាន ជាដើម។ GCC បាននាំមកនូវបច្ចេកវិទ្យាដ៏ ទំនើបមកកាន់ប្រទេស ដែលកំពុងមាន សន្ទុះក្នុងការអភិវឌ្ឈន៍ គឺប្រទេសកម្ពុជា ។ លោក ថា GCC នឹងធ្វើឲ្យអាជីវកម្មហិរញ្ញវត្ថុ និងអចលនទ្រព្យរីកចម្រើន និងអភិវឌ្ឍប្រកប ដោយចីរភាពជាមួយ នឹងការរួមបញ្ចូលគ្នា នៃចក្ខុវិស័យអន្តរជាតិ និងឱកាសក្នុងស្រុក។

ដោយឡែក លោក Ricky Lai នាយកប្រតិបត្តិក្រុមហ៊ុន GCC បានលើកឡើងថា ក្រុមហ៊ុន GCC មានមនុស្ស ដែលមានទេពកោសល្យជាច្រើន ដែលមានមហិច្ចតា និងការច្នៃប្រឌិតដ៏លេចធ្លោ នៅក្នុងអាជីវកម្មរបស់ពួកគេ។ ជាមួយនឹងសមាជិក ដែលមានទេពកោសល្យ របស់ក្រុមហ៊ុន GCC ពួកគេបានផ្ទេរគំនិតច្នៃប្រឌិតទៅក្នុងអាជីវកម្ម និងវាយលុយទីផ្សារ បាននៅពេលវេលាសាកសមណាមួយ ។ លោក ធានាថា GCC នឹងបន្តរីកចម្រើន និងពង្រីកខ្លួនទៅកាន់បណ្ដាប្រទេសដទៃទៀតដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម ។

លោក បន្ដថា បុរី ណាឌី គឺជាបុរីដ៏ប្រណិតមួយ ដែលមានទីតាំងស្ថិត នៅក្នុងសង្កាត់ជ្រោយចង្វារ ដែលជាតំបន់មាន កិត្យានុភាព។ ស្របតាមពាក្យស្លោក របស់ បុរី ណាឌី «ទីចាប់ផ្ដើម នៃលំនៅឋានរបស់លោកអ្នក» បុរី ណាឌី មានការប្ដេជ្ញា ក្នុងការបង្កើតលំនៅឋានមួយ ដែលគ្រួសារអាចរីករាយជាមួយ នឹងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាររស់នៅដ៏សម្បូរបែប។

ឆ្លៀតឱកាសនោះលោក Eric Chong អគ្គនាយកនៃ បុរី ណាឌី បានឲ្យដឹងថា «ប្រាកដណាស់ ទាំងអស់នេះ គឺជាអ្វីដែលពួកយើងអាចផ្ដល់ជូនអតិថិជនបាន នេះគឺជាស្ដង់ដារដ៏អស្ចារ្យរបស់ GCC។ ពួកយើងតែងតែរិះគិតរក អ្វីដែលល្អបំផុតសម្រាប់ផ្ដល់ជូនអតិថិជនរបស់ពួកយើង»។

លោក បានសង្កត់ធ្ងន់ថា នៅដើមឆ្នាំ២០២២ បុរី ណាឌី នឹងចាប់ផ្ដើមគម្រោងទី២ ដែលមានឈ្មោះថា «មេគង្គ» មានប្រភេទឃ្វីនវីឡា និងឃីងវីឡា ដែលផ្ដល់ជូនលោកអ្នក ជាមួយនឹងការរស់ នៅក្បែរមាត់បឹង និងមានទេសភាពស្អាតបំផុត ។ វីឡាឯកជនទាំងនេះ គឺជាវីឡាមួយដែលមានភាព ទាក់ទាញបំផុត ក្នុងចំណោមវីឡារបស់បុរីផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

លោក ក៏បានថ្លែងអំណរគុណ ដល់អតិថិជនដែលបានកក់ បុរី ណាឌី តាំងពីបើកដំបូង រហូតមកដល់ពេលនេះ តាមរយៈការ ចាប់ឆ្នោត យករង្វាន់ធំនៅក្នុងថ្ងៃ សម្ពោធការដ្ឋាន សាងសង់បុរី ណាឌី នៅការិយាល័យលក់បុរី ណាឌី ។ អតិថិជនទាំងអស់អាច មានសំណាងឈ្នះរង្វាន់ជាច្រើនដូចជា តូបនៅក្នុងគម្រោងផ្សារជីស៊ី អូរឫស្សីចំនួន ១ និងសម្ភារៈប្រើប្រាស់ នៅក្នុងផ្ទះម៉ាក Samsung ជាច្រើនរង្វាន់ទៀត ៕

To Top