ភ្នំពេញ ៖ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខ នៃការរស់នៅរបស់ប្រជានុរាស្រ្តជាកូនចៅ និងជាពិសេសក្រោមព្រះរាជតម្រិៈដង្ហែរតាមជានិច្ចនូវព្រះរាជសកម្មភាពដ៏ថ្លៃថ្លា នៃព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទាន ជាព្រះរាជទ្រព្យផ្ទាល់ចំនួន៣ម៉ឺនដុល្លារជូនមន្ទីរពេទ្យហ្លួងម៉ែ ។
មន្ទីរពេទ្យហ្លួងម៉ែបច្ចុប្បន្ន ជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ។ ការប្រោសព្រះរាជទានព្រះរាជទ្រព្យ៣ម៉ឺនដុល្លារជូនមន្ទីរពេទ្យហ្លួងម៉ែរបស់ព្រះមហាក្សត្រីនេះ ដើម្បីជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ៕