ព័ត៌មានជាតិ

ភ្លៀងមួយមេធំលាយឡំខ្យល់ កន្រ្តាក់ ខ្លាំង ប៉ើងដំបូលនិងរលំផ្ទះ ៥០ ខ្នងព្រមទាំងរបួស២នាក់នៅស្រុកកំពង់ស្វាយ


ភ្នំពេញ៖នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់មួយមេធំក្នុងកម្រិត ៥៤ មម លាយជាមួយខ្យល់ខ្លាំង(ខ្យល់កន្ត្រាក់) បានធ្វើឲ្យប៉ើងដំបូលផ្ទះនិងរលំផ្ទះប្រជាពលរដ្ឋ ចំនួន៥០ខ្នងព្រមទាំងរបួសមនុស្ស២នាក់ ស្ថិតនៅភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ស្ថានភាពខូចខាតនោះរួមមាន៖

១-ភូមិជ័យ ៖ ខូចខាតផ្ទះចំនួន ៥០ខ្នង និងរងរបួសស្រាល មនុស្ស ០២នាក់

-របើកដំបូលផ្ទះ ៤៥ខ្នង

-ទ្រេតផ្ទះ ០៤ខ្នង

-រលំ ០១ខ្នង

២-ភូមិស្លែងខ្ពស់ ៖ ខូចខាតផ្ទះចំនួន ៤៥ខ្នង

-របើកដំបូល ៤៥ខ្នង

-របើកជញ្ជាំង ០២ខ្នង

-រលំផ្ទះចំនួន ០៣ខ្នង ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top