Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី៦០នាក់ និងជាសះស្បើយ៥នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦០នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៥៣នាក់ និងជាពលករមកពីប្រទេសថៃចំនួន៧នាក់ និងមានករណីជាសះស្បើយ ចំនួន៥នាក់ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦៣៥នាក់ និងកំពុងសម្រាកព្យាបាល៦៤២នាក់ ស្លាប់៩នាក់៕

To Top