Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងថ្មី៨៧នាក់ និងជាសះស្បើយ ២៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ចំនួន ៨៧នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន៩នាក់ និងជាពលករមកពីប្រទេសថៃចំនួន ៧៨នាក់ និងមានករណីជាសះស្បើយ២៤នាក់ ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្ដរមានជ័យ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៩៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២០១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៨៩១នាក់ ស្លាប់៣នាក់។

To Top
×