ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ នៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយ នៅលេីពិភពលោក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ នៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយ លើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ» នាយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ។

សូមជម្រាបថា កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនេះ គណបក្សកុម្មុយនិស្តចិន ធ្វើជាម្ចាស់ផ្ទះ ហើយ ក៏មានថ្នាក់ដឹកនាំ នៃគណបក្សនយោបាយ និងស្ថាប័ននានាជុំវិញពិភពលោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top