ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សនយោបាយលើពិភពលោក ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវឱនក្បាលធ្វើជាឈ្នាន់នយោបាយ និងវិទ្ធង្សនាបរទេសឡើយ។
ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ នៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយ លើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ» នាយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាតឹកតាងប្រវ ត្តិសាស្ដ្រមួយ ដែលបង្ហាញឲ្យទាំងអស់គ្នាឃើញច្បាស់ថា នរណាជាមិត្តល្អពិតប្រាកដ ដែលជួយគ្នាក្នុងគ្រាលំបាក។ នៅក្នុងបរិបទនេះ ប្រទេសទាំងអស់លើពិភពលោក គួរណាស់តែរួបរួមគ្នាជាឆ្លុងមួយ ដើម្បីបុព្វហេតុមនុស្សជាតិ។
សម្ដេចតេជោ មានប្រសាសន៍ថា «យើងត្រូវប្ដេជ្ញារក្សាស្ថិរភាពនយោបាយ និងរារាំងឲ្យបានដាច់ខាតនូវការជ្រៀតជ្រែកន យោបាយពីប្រទេសដទៃ។ ក្នុងន័យនេះ គណបក្សនយោបាយទាំងអស់ ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រ យោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវឱនក្បាលធ្វើជាឈ្នាន់នយោបាយ និងវិទ្ធង្សនារបស់បរទេស បើទោះបីជាស្ថិ តក្រោមរូបភាពណាក៏ដោយ»។
សម្ដេចតេជោ បន្ដថា «ខ្ញុំសង្ឃឹមថា យើងនឹងអាចបញ្ឈប់បាននូវវប្បធម៌ និងឥរិយាយបទច្រណែនឈ្នានីស ចាំតែមើលបំ ណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋានដោយជំនួសមកវិញនូវឥរិយាបថបែបតថភាពនិយម ប្រាកដនិយម និងប្រកាន់ ខ្ជាប់នូវស្មារតីនៃការសហការគ្នា ក្នុងការដោះស្រាយរាល់បញ្ហារបស់មនុស្សជាតិ ទាំងក្នុងក្របខណ្ឌពិភពលោក និងក្នុងប្រ ទេសនីមួយៗ»។
សម្ដេចតេជោ បន្ថែមថា គណបក្សនយោបាយទាំងអស់ ត្រូវតែសហការ និងរួបរួមគ្នាសង្គ្រោះអាយុជីវតមនុស្សជាតិ តាមរយៈការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យបានដាច់ខាត។ ដើម្បីសម្រេចបាននូវគោលដៅនេះ គ្មានអ្វីដែលមានសារៈ សំខាន់ជាងការប្រើប្រាស់វ៉ាក់សាំង និងការចាត់ទុកវ៉ាក់សាំងដែលជាទំនិញសាធារណៈ ដោយប្រកាន់យកនូវគោលនយោ បាយ «វ៉ាក់សាំងពហុភាគីនិយម» ទាំងក្នុងដំណើរការផលិត ចែកចាយ និងប្រើប្រាស់។
សម្ដេចតេជោ បញ្ជាក់ថា នៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើបឡើងវិញ នៃសង្គម-សេដ្ឋកិច្ច គឺជាការណ៍មួយដ៏សំខាន់ដែលមិនអាចខ្វះបាន។ កិច្ចការនេះ នឹងទាមទារឲ្យមានការលើកកម្ពស់យន្ដការទ្វេភាគី និងពហុភាគីនិយមផ្សេងៗ ដូចជា «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ» ដែលជាយុទ្ធសាស្ដ្រអភិវឌ្ឍន៍ ឈ្នះ-ឈ្នះ មួយដ៏សំខាន់ ក្នុងការលើកកម្ពស់សង្គម-សេដ្ឋកិច្ច និងវិបុលភាពនៃប្រទេសនៅក្នុងតំបន់ និងពិភពលោក តាមរយៈការជំរុ ញរំហូរពាណិជ្ជកម្ម និងវិនិយោគ។
ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ ប្រទេសចិនដែលបានផ្ដល់ការគាំទ្រយ៉ាង ក្លៀវក្លា ក្នុងការផ្ដល់ជូនកម្ពុជានូវជំនួយ ទាំងផ្នែកបច្ចេកទេស ទាំងផ្នែកសម្ភារៈ និងទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំង បានជួយសម្របសម្រួល និងផ្ដល់អាទិភាពដល់កម្ពុជា ចំពោះរាល់ការបញ្ជាទិញវ៉ាក់សាំងពីសំណាក់ ប្រទេសកម្ពុជា។ កម្ពុជា វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការប្រកាន់យកនូវស្មាតីមិត្តភាពពិតប្រាកដ ដូចពាក្យស្លាកដែលបានលើកឡើងថា «មិត្តល្អ ជួយគ្នាក្នុងគ្រាមានអាសន្ន»៕