ព័ត៌មានជាតិ

ថ្លើមធំមែន! ស្ត្រីម្នាក់ហ៊ានយកថ្នាំញៀន មកផ្ញើឲ្យអ្នកជំងឺកូវីដ១៩

ភ្នំពេញ៖ កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹព្រេមៀ សែនសុខ បានឃាត់ខ្លួននារីម្នាក់រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យជាសារធាតុញៀន) បំពង់កែវចំនួន១ ខណៈជនសង្ស័យ បានយកមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាល កាលពីល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

យោងតាមហ្វេសប៊ុកអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៧ កក្កដានេះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ សុភា ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលដំរី សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រួមនឹងវត្ថុតាងត្រូវបានកម្លាំងឈរជើង នៅគោលដៅប្រគល់ឲ្យសមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្តនីតិវិធី។

មុនពេលបញ្ជូន ទៅកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យត្រូវបានយកសំណាកជាមុន ដោយប្រើឧបករណ៍តេស្តរហ័ស (Rapit Test) លទ្ធផលអវិជ្ជមានកូវីដ-១៩៕

To Top